ខេត្តកណ្តាល៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលកំពង់ស្វាយល្បាតតាមមូលដ្ធានធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័ករណីជួញដូរនូវសារធាតុខុសច្បាប់កាលពីវេលាម៉ោង9និង45ព្រឹកថ្ងៃទី24ខែកក្តដាឆ្នាំ2017នៅចំណុចផ្លូវចូលវត្តប្រសាទប្រាំស្ថិតក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍បង្ក្រាបបានឈ្មោះ ហៀង សា ភេទប្រុសអាយុ30ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិលេខ7 ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។ប្រភពពត៌មានបានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ធបាលកំពង់ស្វាយបានធ្វើការចុះល្បាតតាមមូលដ្ធានលុះមកដល់ចំណុចខាងលើប្រទះឃើញមុខសញ្ញាកំពុងជិះម៉ូតូ1គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខព្រៃវែង1B.9187ដោយមានការសង្ស័យក៍បានហៅសួរនាំនិងធ្វើការឆែកឆេរដកហូតបានម៉្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញឿន(ម៉ាទឹកកក)1កញ្ចប់ធំនៅក្នុងហោបៅក៍ឃាត់ខ្លួនយកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទាំងមនុស្សនិងវត្ថុតាងទៅកាន់អធិការដ្ធាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធី៕