សមត្ថកិច្ចឃាត់ខ្លួនយុវជនប្រើប្រាស់ថ្នាំញៀន ពេលចុះល្បាត

341

ស្រុកពញាឮ៖ នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៧សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់កាលពី វេលាម៉ោង២២នឹង១៥នាទី នៅចំណុច ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ.ខេត្តកណ្តាល។ជនសង្ស័យចំនួន២នាក់ (ឃាត់ខ្លួន១នាក់ គេចខ្លួន១នាក់) ឈ្មោះ សុខ វណ្ណឌី ហៅ ដាងភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិ វៀតណាមមុខរបរ គ្មាន មានទីលំនៅភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រកុពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ២-ឈ្មោះ សុង អូន ហៅជ្រូក ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរ មិនពិត ទីលំនៅ ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ( គេចខ្លួន)ជាមួយវត្ថុតាងមាន-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០១កញ្ចប់តូច-កាំបិតសាំងគីម ចំនួន០២។ សមត្ថកិច្ចបានប្រាប់អោយដឹងថាក ម្លាំងផ្នែកជំនាញ បានចេញល្បាតតាមដងផ្លូវជាតិលេខ៥ លុះដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ កំលាំងយើងឃើញជនសង្សយ័ទាំង២​កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ឃើញដូច្នេះកម្លាំងជំនាញបានឈប់ត្រួតពិនិត្យមើល ស្រាប់តែជនសង្សយ័ បោះថ្នាំញៀនចោល ហើយនាំគ្នារត់គេចខ្លួន ភ្លាមនោះកម្លាំងជំនាញ បានដេញតាមចាប់បានជនសង្សយ័ម្នាក់ឈ្មោះ សុខ វណ្ណឌី ហៅដាង ក៍បានធ្វើការស្ទាបឆែកនិងខ្លួនបានឃើញមានកាំបិតសាំងគីមចំនួន២នៅជាប់ខ្លួន ក្នុងពេលនោះបានឃាត់ខ្លួនជនសង្យ័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។ជនសង្ស័យឈ្មោះសុខ វណ្ណឌី ហៅដាង បានសារភាពថា៖នៅពេលកើតហេតុ ខ្លួននិងឈ្មោះសុង អូន ហៅជ្រូក បានយកថ្នាំញៀនមកលក់អោយគេនៅចំណុចកើតហេតុមែន ក្នុងខណះនោះកម្លាំងនគរបាលមកទាន់ ឈ្មោះ សុង អូន ហៅជ្រូក បានរត់រួច។បច្ចុប្បន្នជនសង្យ័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

គ្រឿងញៀនបំផ្លាញអនាគត!!!

 

 

Comments

comments