ខេត្តព្រះសីហនុ ៖ ជំនន់ទឹកភ្លៀងដែលបានលិចលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិស្ទឹងឆាយ ស្រុកកំពង់សិលាកាលពីវេលាម៉ោង១២រំលងអាធ្រាតបានស្រកវិញត្រឹមចិញ្ចើមផ្លូវគ្រោះក្រហមហើយចំណែកសមត្ថកិច្ចក៏កំពុងសម្រួលចរាចរណ៍ទោះបីទឹកបានស្រកក៏ដោយតែសម្រាប់រថយន្តដឹកធ្ងន់ត្រូវបានផ្អាកឆ្លងកាត់បណ្តោះអាសន្ន។សម្រាប់នៅចំស្ទឹងសំរោងស្រុកកំពង់សិលាវិញនៅព្រឹកនេះនៅចំណុចស្ពានដែលជាកន្លែងធ្លាប់លិចនោះទឹកបានហូរលិចលើផ្លូវជាតិមួយភ្លែតតែបានស្រកទៅវិញអស់ហើយដែរហើយចរាចរធម្មតាទេមិនមានផលបះធ្ងន់ធ្ងរឡើយ ៕