អាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៦នាក់

139

នៅថ្ងៃម្សិលមិញ: កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀនរួមនិងដកហូតបានក្រាមពណ៍សថ្លា ចំនួន០៤កញ្ចប់តូច(ប្រភេទម៉ាទឹកកក) និង ថ្នាំពណ៍ផ្កាឈូកចំនួន០១គ្រាប់នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ជនសង្ស័យប្រុស ស្រី ទាំង ០៦នាក់នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាននៅចំណុចដីឡូត៍ស្ថិតនៅក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាន: ១/ ឈ្មោះ ឈៀង សារី ភេទស្រី អាយុ ៥៦ឆ្នាំ , ២/ ឈ្មោះ លី បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ , ៣/ ឈ្មោះ លី រិទ្ធិជ័យ ភេទប្រុស អាយុ ២៩ឆ្នាំ , ៤/ ឈ្មោះ ហ៊ុយ សុធា ភេទប្រុស អាយុ ២៨ឆ្នាំ , ៥/ ឈ្មោះ សុខ រី ភេទប្រុស អាយុ ២៣ឆ្នាំ , ៦/ ឈ្មោះ យ៉ៅ សុខុន ភេទប្រុសអាយុ ២៩ឆ្នាំបច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀនអាវុហត្ថរាជធានីភ្នំពេញកំពុងសួរចម្លើយនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ៕

Comments

comments