ទឹក​ជន់​នៅ​ស្រុក​ទឹកឈូ​ដល់​កម្រិត​ប្រកាសអាសន្ន​ អាជ្ញាធរ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ ​

393

ខេត្តកំពត​៖  យោងតាម​សេចក្តីជូនដំណឹង​មួយ​របស់​រដ្ឋបាលខេត្ត​កំពត​បាន​ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បង្ក​ឲ្យ​ភូមិ​មួយចំនួន​នៅក្នុង​ស្រុក​ទឹកឈូ និង​ក្រុង​។ ស្រុក​មួយចំនួនទៀត​បានរ​ង​ផលប៉ះពាល់​ ហើយ​តាម​ការ​ស្ទង់​កម្ពស់​ទឹកជំនន់ នៅ​ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ស្ថានភាព​ទឹកបាន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន។​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តកំពត ក៏បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ជាពិសេស​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ កុំ​ឲ្យ​លេង​ទឹក និង​ត្រៀម​រៀបចំ​សម្ភារៈ​ចាំបាច់​មួយចំនួន​ដូចជា មធ្យោបាយ​ធ្វើដំណើរ ស្បៀងអាហារ សត្វពាហនៈ​។​ល​។

 

     

Comments

comments