នៅថ្ងៃម្សិលមិញ: កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀនរួមនិងដកហូតបានក្រាមពណ៍សថ្លា១៥កញ្ចប់(ប្រភេទម៉ាទឹកកក) ១៤កញ្ចប់តូចនិងធំល្មម ១កញ្ចប់ចំណុចតាមបណ្តោយផ្លូវរថភ្លើង និងមុខផ្ទះជួលលក់ចាប់ហួយ សង្កាត់បឹងកក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនសង្ស័យទាំង ០៦នាក់នោះមាន៖ ១/ ឈ្មោះ លី ថុនា ភេទប្រុស អាយុ ១៥ឆ្នាំ , ២/ ឈ្មោះ ជា ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ , ៣/ ឈ្មោះ ឈួន ស្រីនី ភេទស្រី អាយុ ២០ឆ្នាំ , ៤/ ឈ្មោះ ហុន សុវណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ , ៥/ ឈ្មោះ នុត មុំ ភេទស្រី អាយុ ៦៥ឆ្នាំ , ៦/ ឈ្មោះ សុខ ជា ភេទប្រុស(ប្រុសតែងខ្លួនជាស្រី) អាយុ ៥០ឆ្នាំបច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០៦នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញកំពុងសួរចម្លើយនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។