ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នៅទីស្តីការក្រសួង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្ទេរមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋមុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលនិងមុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងពិធីនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងអង្គការជាតិ អន្តរជាតិដែលមានការងារពាក់ព័ន្ធនឹងវិស័យកុមារផងដែរ។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម វង សូត បានផ្តល់អនុសាសន៍ ៥ ចំណុច (ដូចមាននៅក្នុងរូបភាព) ដើម្បីអនុវត្តនូវមុខងារទាំងបីដែលត្រូវបានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិតាមលំដាប់ថ្នាក់នេះឱ្យមានប្រសិទ្ធភាព និងពង្រឹងការគ្រប់គ្រងសេវានានាសម្រាប់ជនងាយរងគ្រោះ។