ខេត្តកណ្តាល: នៅព្រឹកថ្ងៃទី២៧.០៧.២០១៧ នគរបាលរដ្ឋបាល ស្រុក/ក្រុងក្នុងខេត្តកណ្តាល បានចុះធ្វើវេទិកាសាធារណ:ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងផ្សព្វផ្សាយ÷
-ស្តីពីបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាព គោរពសិទ្ឋិអ្នកដ៏ទៃដែលធ្វើដំណើរលើផ្លូវសាធារណៈ។
-ត្រូវជៀសឆ្ងាយពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងរាយការណ៍ដល់កម្លាំងជំនាញ
-បញ្ហាក្មេងទំនើង
-បញ្ហាគ្រឿងញៀន ហើយនឹងសុំឲ្យត្រូវនៅអោយឆ្ងាយពីគ្រឿងញៀនខិតខំយកចិត្តទុកដាក់អបរំកូនចៅនិងប្រឹងរៀនសូត្រ ដើម្បីជាសរសរទ្រូងប្រទេសជាតិ ៕