ស្រ្ដីម្នាក់បើករថយន្ដហាយឡេនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងស្លាប់នៅកន្លែងកើតហេតុ

183

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់បើករថយន្ដហាយឡេនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃពុធ ត្រង់ចំណុច វាលសសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំបណ្ដាលឲ្យស្លាប់ស្រ្ដីម្នាក់នៅកន្លែងកើតហេតុ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AE0453 បើកបរដោយ ឈ្មោះ រស់ វណ្ណា ភេទស្រី អយុ ៤៨ឆ្នាំ រស់នៅភូមិ ប៉ាណា ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហើយធ្វើកុសល្យវិច័យដោយសន្និដ្ឋានថារថយន្ដនេះទំនង់ជាបើកជែងគេមិនរួចបានគេចរថយន្ដមួយផ្សេងទៀតក្នុងល្បឿនលឿនផងបណ្ដាលឲ្យរេចង្កូតធ្លាក់ថ្នល់តែម្ដង ។ក្រោយមកស្ទូចយករថយន្ដយកទៅរក្សារទុកនៅអធិការដ្ឋានស្រុកបារាយណ៍និងប្រគល់សាកសព ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Comments

comments