តាមបណ្តឹងអែតវូត ភ្នំពេញៈនាព្រឹកថ្ងៃពុធទី២៦ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅទីលានចាក់សម្រាមជើងឯកក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ ក្រុមហ៊ុន អ៊ែត វូតបានធ្វើការកិនកម្ទេចចោលនូវ ស្រាបៀBubwiser&Corona Extraចំនួនប្រមាណ៩១៥កេះ ដែលបានរំលោភកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុននេះ (អ៊ែត វូត) ដោយបានលួចនាំចូលខុសច្បាប់(គេចពន្ធ)។ ថ្លែងនៅក្នុងពិធីនោះ តំណាងក្រុមហ៊ុន អ៊ែត វូត នឹងជាប្រធានទីផ្សារបៀBubwiser&Corona Extra លោក Choeng Mengkruy បានឲ្យដឹងថា ការកិនកម្ទេចចោលនូវស្រាបៀរពីប្រភេទ ចំនួនប្រមាណ៩១៥កេះដែលឈ្មួញលួចគេចពន្ធបន្លំនាំចូលនេះ ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុន អ៊ែត វូតស្ដីពីការរំលោភសិទ្ធចែកចាយ ស្រាបៀBudweiser&Coronaដោយបានសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដព្រះសីហនុនិងមេធាវីតំណាងអោយដើមបណ្ដឹងនិងមានការសម្របសម្រួលពីលោកកៀង សុន្ទរោព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដព្រះសីហនុ ចុះចាប់នៅ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នឹងពីកន្លែងទៀតនៅរាជធានីភ្នំពេញស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមនជាដើម។ លោកបន្តថាតាមពិតទៅការកិនកម្ទេចចោលនូវស្រាបៀរBubwiser&Corona Extra នេះមិនមែនជាផលិតផលខួចគុណភាព ឬ ហួសដឺឡេទេ ប៉ុន្តែស្រាបៀរដែលលួចធ្វើការនាំចូលគេចពន្ធពីប្រភពផ្សេងៗគ្នាបានរំលោភទៅលើកម្មសិទ្ធបញ្ញាដែលក្រុមហ៊ុន អ៊ែត វូត បានទទួលអាញ្ញាប័ណ្ណនាំចូលផ្តាច់មុខនូវផលិតផលស្រាបៀរនេះតែមួយគត់ប្រចាំនៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះតំណាងក្រុមហ៊ុន អ៊ែត វូត នឹងជាប្រធានទីផ្សារបញ្ជាក់ដែរថា លោកចង់ឲ្យអតិថិជនបន្តសហការរាយការណ៍មកក្រុមហ៊ុន ពិសេសលោកចង់ឲ្យពួកគាត់ប្រើប្រាស់នូវទំនិញដោយស្របច្បាប់មានអាញ្ញាប័ណ្ណត្រឹមត្រូវដើម្បីធានាសុខភាព គុណភាព នឹង រសជាតិដល់អ្នកប្រើប្រាស់ជាដើម៕