ខេត្តកណ្តាល: ករណី គ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូនឹងម៉ូតូបណ្តាលអោយស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់-ស្រាល០២នាក់)បានកើតឡើងនៅថ្ងៃម្សិលមិញលើផ្លូវជាតិលេខ៦ចន្លោះគីឡូមែតលេខ៣៨-៣៩ស្ថិតក្នុងភូមិស្ពានថ្មីឃុំរការកោង២ស្រុកមុខកំពូលខេត្តកណ្តាល។សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកនិចពណ៍សពាក់ផ្លាកលេខភ្នំពេញ1CV-6394បើកបរដោយឈ្មោះណាត វី ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិស្ពានថ្មីឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានរួមដំណើរម្នាក់ឈ្មោះណាត សុជាតិ ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅជាមួយគ្នា។ធ្វើដំណើរពីត្បូងទៅជើង(បើកបរបញ្ច្រាសទិស) លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាកM.Dពណ៍ក្រហមពាក់ផ្លាកលេខភ្នំពេញ1GM-1684 បើកបរដោយឈ្មោះ សំ សុខន ភេទប្រុសអាយុ៦៣ឆ្នាំមានទីលំនៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល។ដែលធ្វើដំណើរពី ជើងទៅត្បូង បណ្ដាលឲ្យស្លាប់ឈ្មោះសំ សុខន នៅកន្លែងកើតហេតុនិងរបួសធ្ងន់ដល់ឈ្មោះ ណាត វី និងរបួសស្រាលដល់ឈ្មោះ ណាត សុជាតិ អ្នករបួសទាំងពីបានបញ្ចូនទៅព្យាបាលនៅពេទ្យបង្អែករការកោង១។ ចំពោះសពទាំងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។មូលហេតុដោយសារម៉ូតូម៉ាកនិចបានបើកបរបញ្ច្រាសទិសហើយបានទៅបុកម៉ូតូម៉ាកMD៕