ក្រុងតាខ្មៅ៖ នៅថ្ងៃម្សិលមិញមានករណីលង់ទឹក(ស្លាប់)មួយបានកើតឡើង បង្ករអោយមានការភ្ញាក់ផ្អើលនៅចំណុចស្រះទឹកទល់មុខរោងចក្រទឹក(អាវកាស)នៅភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។ជនរងគ្រោះដែលស្លាប់ដោយលុងទឹកនេះមានឈ្មោះថា វិបុលភេទស្រីអាយុ១៧ឆ្នាំស្រុកកំណើតភូមិស្វាយសាក់ឃុំពោធិទីស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងមុខរបរកម្មកររោងចក្រទឹកសុទ្ធបច្ចុប្បន្នស្នាក់នៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុ ម៉ោងប្រហែល១៦.០០នាទី ជនរងគ្រោះ និងមិត្តភ័ក្រ្តមានគ្នា៣នាក់ដោយទី១.ឈ្មោះ ឌឿន ស្រីហៀង ភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាក់កន្លែងធើ្វការជាមួយគ្នា ទី២.ឈ្មោះមរ៉េត រីណយភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ទី៣.ឈ្មោះ លី មីមី ភេទស្រី អាយុ ប្រហែល១៧ឆ្នាំស្នាក់នៅកន្លែងធើ្វការជាមួយគ្នា ឈប់សម្រាក ពីធ្វើការបាននាំគ្នាចុះងូត ទឹកនៅកន្លែងកើតហេតុខាងលើ រហូតដល់ម៉ោង១៦.៣០នាទី ជនរងគ្រោះបានលង់ទឹក ចំណែកមិត្ភ័ក្រ្ត៣នាក់ ឈ្មោះខាងលើ បានឃើញ ប៉ុន្តែខ្លួនមិនចេះហែលទឹកក៏បានរត់ទៅហៅអ្នកធ្វើការនៅក្នុងរោងចក្រដើម្បីមកជួយតែពេលមកដល់ជនរងគ្រោះបានលង់ទឹកលិចបាត់ទៅហើយរហូតមកដល់ម៉ោង១៩.៤៨នាទីសពបានរកឃើញហើយសមត្ថកិច្ចបានពិនិត្យសាកសព។សមត្ថកាកិច្ចបានសន្និដ្ឋានថាតាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសខេត្តកណ្តាលនិងជំនាញបច្ចេកទេសក្រុងតាខ្មៅបានអោដឹងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារ(លង់ទឹក)ពិតប្រាកដមែនដោយមិនបានពាក់ពន្ធ័បទល្មើសអ្វីផ្សេងឡើយការពិនិត្យចប់សព្វគ្រប់បានប្រគល់សពជូនម្តាយមីងបង្កើតរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕