បុរស​ម្នាក់ ធ្វើអត្តឃាត​ចងក​សំលាប់​ខ្លួន ដោយមិនដឹងពីមូលហេតុ

535

កែបៈ ហេតុការណ៍នេះបង្ក​ការភ្ញាក់ផ្អើល​កាលពី​រសៀល​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បុរស​វ័យ​ចំណាក់​ម្នាក់ បានសម្រេច​ចងក​បញ្ចប់ជីវិត​ខ្លួន នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​​ដំណាក់​ចង្អើរ ខេត្ដ​កែប។ជនរងគ្រោះ ឈ្មោះ អ៊ុ ឌី​ណា ភេទ​ប្រុស អាយុ៥៥ឆ្នាំ ស្រុកកំណើត ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង បច្ចុប្បន្ន​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប។សមត្ថកិច្ច​ជំនាញ​ចុះទៅ​ធ្វើ​កោសលវិច័យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ចង់ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។ បន្ទាប់ពី​ពិនិត្យ​រួច សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Comments

comments