បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុក​រៈបណ្តាលអោយខូចខាត​យ៉ាងដំណំ

140

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១២និង៤០នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បុរស​ម្នាក់ បាន​បើករថយន្ត​ម៉ា​ស្ដា ទាំង​ស្ថាន​ភាពស្រវឹង ហើយ​បុក​រះ​ដើមឈើ ប៉ាណូ សំ​យ៉ាប់​ផ្ទះ និង​បង្គោល​ភ្លើង​នៅលើ​ច​ញ្ចើ​ម​ផ្លូវ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ នៅ​ខាងក្រោយ​វត្ត​អង្គ​តា​មិញ តាម​បណ្ដោយ​ផ្លូវ​បេតុង​អង្គ​តា​មិញ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក ម៉ា​ស្ដា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-7332 បើកបរ​ដោយ​បុរស​ម្នាក់ ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​អង្គ​តា​មិញ ទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង​ដែលជា​កន្លែងកើតហេតុ ក៏​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​រះ​ដើមឈើ​អស់៣ដើម ប៉ាណូ​ក្រុមហ៊ុនស្រា​បៀរ ក្រែ​ន​ស្បើ​ត ចំនួន១ សំ​យ៉ាប់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១ផ្ទាំង និង​បុក​បង្គោល​ភ្លើង​ទ្រេត​អស់១ដើម​ផងដែរ ហើយ​រថយន្ត​បង្ក​បាន​ដាច់​កា​ឡែក​ង់​ក្រោយ​ផ្នែក​ខាងស្ដាំ​ទើប​ទៅមុខ​លេង​រួច។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​សម្បត្តិ​រដ្ឋ​តែប៉ុណ្ណោះ ៕

Comments

comments