ស្ត្រីគេចោទថាចាប់ក្មេងស្រីជាយួននោះ តាមពិតជាមនុស្សសរសៃប្រសាទ

295

 ភ្នំពេញ៖ នៅថ្ងៃម្សិលមិញ កម្លាំងជំនាញរបស់អធិការដ្ឋាន នឹងប៉ុស្តិ៍ទួលសង្កែ បានបញ្ជូនស្ត្រីសតិមិនគ្រប់ទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីពិនិត្យ (ធ្វើកោសល្យវិច្ឆ័យលើរោគសញ្ញាសរសៃប្រសាទ ប៉ុន្តែដោយមន្ទីពេទ្រកាល់ម៉ែត្រមិនមានវិជ្ជបណ្ឌិតឯកទេសសំរាប់ពិនិត្យនឹងព្យាបាកម្លាំងអធិការដ្ឋានក៏បានបន្តបញ្ជូនទៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាសូវៀត ជាលទ្ធផលនៃការពិនិត្យរបស់ដុកទ័រឯកទេសនៅវេលាម៉ោង16:30នាទី បានបញ្ជាក់ថា ស្ត្រីខាងលើពិតជាមានជម្ងឺសរសៃប្រសាទ ហើយបានផ្តល់ថ្នាំសរសៃប្រសាទសំរាប់លេបព្យាបាលចំនួន3សប្តាហ៍ ប៉ុន្តែអោយមួយសប្តាហ៍ត្រូវទៅពិនិត្យម្តងព្រមទាំងបានចេញសំបុត្របើកថ្នាំដល់ស្ត្រីខាងលើនេះយកទៅព្យាបាលជាបន្តបន្ទាប់។ក្រោយពីទទួលបានលទ្ធផលបឋមដើមបណ្តឹងនឹងក្រុមគ្រួសាររបស់ក្មេងស្រីដែលបានចូលរួមទៅជាមួយសមត្ថកិច្ចនឹងស្ត្រីជាជនបង្ករមិនបានបន្តការប្តឹងផ្តល់ហើយសមត្ថកិច្ចយើងបានរាយការណ៍ជូនលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង ហើយបានអោយស្ត្រីនោះ វិលត្រឡប់ទៅលំនៅដ្ឋានវិញដោយមានការធានាពីក្រុមគ្រួសារនៅពេលណាដែលសមត្ថកិច្ចត្រូវការ ត្រូវបង្ហាញមុខគ្រប់ពេល ៕

 

Comments

comments