ដីបាក់ធ្លាក់មកលើផ្លូវឡើងភ្នំចាក់ច្រែងចំនួន៨កន្លែងត្រូវបានកងវិសកម្មតេជោហ៊ុនសែនកាយចេញ

192

ព្រះវិហារៈ យ៉ាងតិចកំណាត់ផ្លូវចំនួន៨កន្លែងឡើងទៅកាន់ភ្នំចាក់ច្រែង ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវបានដីភ្នំបាក់ធ្លាក់មកលើ ដែលជាហេតុធ្វើអោយចរាចរណ៍ឡើងចុះទៅកាន់តំបន់នោះ មិនអាចធ្វើចរាចរ ណ៍បានទើបនាយឧត្តមសេនីយ៍ ខេង សុមេធ បញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងទៅកាន់តំបន់នោះដើម្បី អន្តរាគមន៍កាយដីភ្នំនិងថ្ម ដើម្បីសម្រួលចរាចរណ៍ទៅមកឡើងវិញ។នាយឧត្តមសេនីយ៍ ខេង សុមេធ បានដឹកនាំគ្រឿងចក្រហើយឈរបញ្ជាកម្លាំង នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកន្លែងកើតហេតុផ្លូវឡើងទៅភ្នំចាក់ច្រែង ក្នុងតំបន់ប្រាសាទព្រះវិហារ នាទឹកដីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នាយឧត្តមសេនីយ៍ ខេងសុមេធ បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃជាប់គ្នានេះនៅតំបន់ប៉ែកព្រំដែន កម្ពុជា ថៃជាពិសេសខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរនិងបន្តបន្ទាប់ ដែលជាហេតុធ្វើអោយតំបន់មួយចំនួនបានលិចលង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានបំផ្លិចបំផ្លាញ។ដោយឡែកផ្លូវឡើងតំបន់ភ្នំមួយចំនួននៅតំបន់ប្រាសាទព្រះវិហារដូចជាផ្លូវឡើងភ្នំចាក់ច្រែង បាន ត្រូវដីភ្នំបាក់រលុះសង្កត់មកលើផ្លូវ ហើយធ្វើអោយកងកម្លាំងប្រដាប់អាវុធមានការពិបាកធ្វើដំណើរនិងកាត់ផ្តាច់មិនអាចធ្វើចរាចរណ៍ទៅមកបាន ដោយសារហេតុនេះនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នា២០១៧ នាយឧត្តមសេនីយ៍ បានបញ្ជូនគ្រឿងចក្រទៅកាយដីដែលបាក់មកលើផ្លូវចំនួន៨កន្លែង អោយហើយរួចរាល់ នៅពាក់កណ្តាលយប់ថ្ងៃទី២៧ នោះដែរ។ លោកក៏បានដាក់បទបញ្ជាអោយមន្ត្រីកងវិស្វកម្មតេជោហ៊ុនសែនសៀមរាបមានទាំងគ្រឿងចក្រ មានទាំងកម្លាំង ដើម្បីត្រៀមអន្តរាគមន៍ចំពោះឧបឡវហេតុ ដូចជាទឹកជំនន់ក៏ដូចជាត្រៀមទប់ទល់ការ ជម្លៀសប្រជាជន ត្រៀមជួសជុលផ្លូវ នៅតំបន់កើតហេតុ។ដោយលោកបានបន្ថែមទៀតថា នេះគឺជាភារកិច្ចស្នូលហើយចាំបាច់បំផុតដែលកម្លាំងកងវិស្វកម្មតេជោហ៊ុនសែនសៀមរាប បានអនុវត្តនិងប្រតិបត្តិការ អស់រយៈពេលជិត២០ឆ្នាំមកហើយ៕

Comments

comments