វេលាម៉ោង១១: ៣៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំនុចស្ពានលេខ២ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះចរាចរ០១កើតឡើង រវាងរថយន្តនិងម៉ូតូសណ្តោតរ៉ឺម៉ បង្កដោយរថយន្ត០១គ្រឿងម៉ាកChenglong ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ៣D-៦១៣១ (ក្រុមហ៊ុនកម្ពុជាតេលា )អ្នកបើកបររត់គេចខ្លួនបាត់។រថយន្តបើបរទិសដៅបញ្ចាស់ទិសគ្នាពីភ្នំពេញទៅបាត់ដំបងមកដល់ចំនុចកើតហេតុខាងលើរថយន្តបានបុកនិងម៉ូតូ០១គ្រឿងសណ្តោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ សេ១៥០ គ្មានពាក់ផ្លាកលេខ ។
១-អ្នកបើកបរឈ្មោះ ម៉ន់ ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ កម្មករ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងបណ្តាលមនុស្សស្លាប់០១នាក់នៅនិងកន្លែងកើតហេតុ។
២-អ្នករួមដំណើរឈ្មោះ ថ្លៃ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលអោយរងរបួស (ធ្ងន់ ) ។២-អ្នករួមដំណើរឈ្មោះ កែម សុខា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មករ រស់នៅភូមិឫស្សី១ ឃុំមោត ស្រុកមោងឫស្សីខេត្តបាត់ដំបងបណ្តាលអោយរងរបួស(ធ្ងន់)។មូលហេតុ:ម៉ូតូឆ្លងកាត់ផ្លូវក៏បណ្តាលអោយរថយនបុកតែម្តង។បច្ចប្បន្ន: សាកសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យទៅតាមប្រពៃណីចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីរួចបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបងចំណែករថយន្តនិងម៉ូតូត្រូវបានប៉ូលីសយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកមោងឫស្សី ដើម្បីរងចាំដោះស្រាយ៕