ស្វាយរៀង ៖ យុវតីម្នាក់បើកម៉ូតូដៃម្ខាងលឿនដូចហោះរីឯដៃម្ខាងទៀតរវល់កាន់ទូរស័ព្ទនិយាយ មានអីធ្លាក់ជង្ហុកដួលបោកក្បាលសន្លប់ស្តូកស្តឹងត្រូវប្រជាពលរដ្ឋដឹកទៅពេទ្យកាលពីវេលាម៉ោង១:៣៥នាទីថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមស្វាយតឿ សង្កាត់ស្វាយតឿក្រុងស្វាយរៀង។បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវតីម្នាក់ជិះម៉ូតូគ្រឿងម៉ាក ហុងដា សេ១២៥ ឆ្នាំ២០១៦ ពណ៌ ពាក់ស្លាក ភ្នំពេញ 1FL 0859 ធ្វើដំណើរពីទិសខាងលិចទៅកើតយ៉ាងលឿនដូចយន្តហោះនិងបើកម៉ូតូតែដៃម្តាងប៉ុណ្ណោះដៃម្ខាងទៀត ជាប់រវល់និយាយទូរស័ព្ទលុះមកដល់ចំនុចកើតហេតុខាងលើក៏ធ្លាក់ជង្ហុកបណ្តាលឲ្យដួលបោកអូសជាង១០ម៉ែត្រ។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាក្រោយពីភ្លាមឃើញយុវតីរងគ្រោះប្រកាច់សន្លប់ស្តូកស្តឹងត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះប៉ុន្តែដោយរថយន្តមានការយឺតយ៉ាវក៏ត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យតែម្តងទៅ។បើតាមសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាយុវតីរងគ្រោះមានឈ្មោះ សំ រល័ក្ខអាយុ ១៦ ឆ្នាំមានទីលំនៅភូមិសំបួរឃុំ សំបួរស្រុកស្វាយទាបខេត្តស្វាយរៀង។ចំណែកម៉ូតូយុវតីត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅផ្ទះវិញព្រោះពុំមានប៉ះពាល់ឬខូចខាតដល់អ្នកដទៃនោះទេ ៕