ស្រុកព្រៃនប់-សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ស្ត្រីម្នាក់បានស្លាប់នៅហ្នឹងកន្លែង កាលពីម៉ោង ២៣.៤៥នាទីយប់ថ្ងៃ២៨កក្កដា២០១៧ ដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកមានទិសដៅពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ បានបុក លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៦៤ _១៦៥ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ស្ត្រីរងគ្រោះមានអាយុប្រហែល៤៥ឆ្នាំ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។បច្ចុប្បន្ន សពត្រូវបាន ប៉ូលិសចរាចស្រុកព្រៃនប់ និងអាជ្ញាធរនាំយកមករក្សារទុកនៅវត្តតានៃដើម្បីស្រាវជ្រាវរកអត្តសញ្ញណនិងក្រុមគ្រួសារ៕