បុរសម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ រថយន្តនឹងម៉ូតូបុកគ្នាលាន់ដូចរន្ទះ

188

ស្រុកពញាឮ៖កាលពីថ្ងៃម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ5ភូមិពោធិតូចឃុំកំពុងហ្លួងស្រុកពញ្ញាឮខេត្តកណ្តាល។បង្ករឡើងរវាងរថយន្តដឹកទំនិញធុនធំនិងម៉ូតូម៉ាកHondadreamC125បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុភ្លាមនឹងខូចខាតម៉ូតូ០១គ្រឿងធ្ងន់រួមទាំងរថយន្តខូចស្រាល០១គ្រឿង។សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមានរថយន្ត០១គ្រឿងម៉ាកHyundaiពណ៌សពាក់ស្លាកលេខកំពត3A0309បើកបរក្នុងទិសដៅពីជើងទៅត្បូង(អ្នកបើកបរគេចខ្លួន)លុះមកដល់កន្លែងកើតហេតុចំណុចកណ្តាលទ្រូងថ្នល់ក៏បុកជាមួយម៉ូតូម៉ាកHondadreamC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1Ai14-80 ដែលកំពង់បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ នឿន សុភឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិ ធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង(ស្លាប់នៅកន្លែងកើតហេតុ)។សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាករណីនេះបណ្តាលមកពីអ្នកបើកបរមធ្យោបាយទាំង០២មានការធ្វេសប្រហែសខ្វះការប្រុងប្រយត្ន័(បុកចំកណ្តាលទ្រូងថ្នល់) ៕

Comments

comments