រថយន្តបុកម៉ូតូទិសដៅច្រាស់គ្នាស្លាប់ម្នាក់នៅនឹងកន្លែងក្នុងស្រុកកៀនស្វាយ

128

(កណ្តាល)រថយន្តម៉ាកNISSANNAVARAពណ៏សពាក់ផ្លាកលេខភ្នំពេញ2AF.4228មួយគ្រឿងបានបើកបរបោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកVIVAពណ៏ខ្មៅពាក់ផ្លាកលេខព្រៃវែង1A.2656ដែលកំពុងបើកបរច្រាស់ទិសគ្នាពេញទំហឹងបណ្តាលឲ្យភាគីបើកបរម៉ូតូម្នាក់ដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង23និង50នាទីយប់ថ្ងៃទី29ខែកក្តដាឆ្នាំ2017កន្លលើងទៅនៅលេីកំណាត់ផ្លូវជាតិលេខ1ចំណុចចន្លោះគីឡូម៉ែត្រលេខ45.46ស្ថិតក្នុងភូមិសំរោងក្អែ.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណទេបានរត់គេចខ្លួនបាត់ស្រមោល។រីឯជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក៍មិនស្គាល់អត្តសញ្ញាណដែរព្រោះនៅក្នុងខ្លួនគ្មានឯកសារសំគាល់អ្វីទាំងអស់។ បើតាមប្រភពនិយាតថាមុនពេលកើតហេតុគេឃើញភាគីរថយន្តបើកបរយ៉ាងលឿនក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញលុះពេលមកដល់ចំណុចខាងលើស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះកំពុងបើកបរច្រាស់ទិសគ្នា(ភ្នំពេញ.អ្នកលឿង)ចំពីមុខពេញទំហឹងតែម្តង។ក្រោយទទូលបានពណ៏មន្ត្រីផ្នែកជំនាញចរាចរណ៍សហការជាមួយនគរបាលប៉ុស្តិ៍ចុះទៅពិនិត្យធ្វើការវាស់វែងចាត់ការតាមនីតិវិធី។ចំណែកសាកសព្វជនរងគ្រោះកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទូលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Comments

comments