រថយន្តហាយលែនឌ័រប្រលះរថយន្តហ្វតរ៉េនជ័រនៅផ្លូវបែកជាបួនប៉ើងទៅប៉ះរទេះអេចចាយនិងបង្គូលភ្លើងបាក់អស់មួយដើម

149

ភ្នំពេញ៖ បុរស់ម្នាក់បើករថយន្តហាយលែនឌ័រលឿនដូហោះមកផ្លូវបែកជាបួនជ្រុលចង្កូតទៅបុករថយន្តហ្វតរ៉េនជ័រពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអែតចាយនិងបង្គូលភ្លើងមួយដើមទៀតទៅមុខលែងរួចសំណាងល្អអ្នកនៅក្នុងរថយន្តរងរបួសស្រាល។ហេតុការនេះកើតឡើងការពីវេលាម៉ោង១២នឹង១០រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្តដាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវលេខ៥៦៦កែងនិងផ្លូវ៣១៣ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ។យោងតាមប្រភពព័ត៏មានពីកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រពណ៏ពាក់ស្លាកលេខភ្នំពេញ2AI3750បើកបរតាមបណ្តោយផ្លូវលេខ៣១៣ទសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ផ្លូវបំបែកជាបួនកែងនិងផ្លូវ៥៦៦ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហ្វត័រ៉េនជ័រពណ៏សពាក់ស្លាកលេខភ្នំពេញ2AJ-7669បើកបរដោយបុរស់ម្នាក់ក្នុងល្បឿនលឿនដូចគ្នាពេញចំពាក់កណ្តាលរថយន្តហ្វត័ពេញទំហឹងបណ្តាលឲ្យប៉ើងទៅប៉ះរទេះអេតចាចដែលស្រ្តីម្នាក់ឈប់នៅលើដងផ្លូវឈប់រើសរបស់របរដាក់នៅក្នុងរទេះបណ្តាលឲ្យរទេះរបស់គាត់ខូចខាតដាច់កង់ខាងស្តាំមួយចំហៀងសំណាងល្អមនបណ្តាលឲ្យគាត់រងរបួសហើយរថយន្តហ្វត័បានប៉ើងទៅប៉ះបង្គូលភ្លើងបាក់អស់មួយដើមទៀតតែមិនបង្កឲ្យអ្មករងរបួសចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនិងកន្លែងកើតខូតខាតយ៉ាងដំណំដូចគ្នា។ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុក្ខនៅការិយាលយ័ចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

 

Comments

comments