ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តHighlander បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្ស ពីរនាក់រងរបួសធ្ងន់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤៥នាទី លើផ្លូវលេខ៤ ចន្លោះគីឡូម៉ែត្រ២១៥-២១៦ នៅចំណោទអូរត្រាវ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-0689 បើកបរដោយឈ្មោះ CHAU LUNG ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មានប័ណ្ណបើកបរខ្មែរ លេខB327906 មានសុពលភាពឆ្នាំ២០២៦ (មានកំរិតជាតិអាល់កុល0,68ml/L) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបុកនឹងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានស្លាលលេខ បើកបរដោយឈ្មោះ ពាង បូ ភេទប្រុស អាយុ ២៥ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ ពាង រ៉ូ ភេទប្រុសអាយុ ១៨ឆ្នាំ អ្នកទាំងពីរមានមុខរបរ កម្មកររោងចក្រតំបន់ សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង។ ស្នាក់នៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅបញ្រ្ចាស់គ្នា ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសធ្ងន់ ចំនួន ២នាក់អ្នកបើកម៉ូតូ និង អ្នករួមដំណើរ បានសម្រាកព្យាបាលនៅគ្លីនិកមិត្តភាព 888 ។ បើករថយន្តបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ចំណែកមធ្យោបាយទាំងសងខាង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត ៕