កូនអារកសម្លាប់ឪពុកបង្កើតស្លាប់ក្នុងថ្លុកឈាម

111

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសម្នាក់មានវ័យ៦៦ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម ដោយសារកូនបង្កើតយកកាំបិតអារកសម្លាប់។មន្ត្រីនគរបាលបានបន្ថែមថាហេតុការណ៍នេះ កើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី១សីហាឆ្នាំ២០១៧នេះ ស្ថិតក្រុមទី២៧ ភូមិគ្រួស នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមសមត្ថកិច្ចបានឲ្យដឹងថាក្រោយកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ នៅពេលនេះ កំពុងសាកសួរនៅឡើយ។ បុរសដែលអារកសម្លាប់ឪពុកមានវ័យ២៦ឆ្នាំ។ បើតាមសមត្ថកិច្ចថា កូនដែលជាជនសង្ស័យអាចញៀនថ្នាំឬស្រវឹងស្រា៕

Comments

comments