គ្រួសាររងគ្រោះភ្លើងឆេះផ្ទះទទួលអំណោចពីកាកបាទក្រហម

197

នៅថ្ងៃម្សិលមិញ: ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខាព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនគ្រួសារដែលរងគ្រោះ ដោយសារឆាបភ្លើងចង្កៀងបណ្តាលឲ្យឆេះផ្ទះទំហំ ៥x៦ m សង់ពីឈើដំបូលប្រក់សង្ក័សី នាំឲ្យរងផលប៉ះពាល់ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះផងដែរ។គ្រួសាររងគ្រោះឈ្មោះ ជុំ ហឿន ភេទស្រី អាយុ៣៧ឆ្នាំមានសមាជិក៤នាក់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ទទួលរងគ្រោះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១២:០០ នាទី យប់។នាឱកាសនោះ លោកស្រី ពៅ សុភាពតំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានមតិសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ដោយបានសំដែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរចំពោះក្រុមគ្រួសាររងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងគ្មានសល់។ក្នុងឱកាសនោះដែរលោកស្រីបានមានមតិផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ភ្លើងទៀន ធូប ចង្ក្រាន ហើយនៅពេលតបណ្តាញអគ្គិសនីក្នុងផ្ទះ ត្រូវរកអ្នកមានបច្ចេកទេសក្នុងការតបណ្តាញ ជៀសវាង មានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។អំណោយដែលបានចែកជូនរួមមានអង្ករ៥០គីឡូក្រាម, កៅស៊ូតង់១, ធុងទឹកជ័រ១, ឆ្នាំងបាយ សម្លរ២, កន្ទេលបត់១,  មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ, ៦ដប, មុង១, ភួយ១, ក្រម៉ា១, សារុង១, និងថវិកា ៤០០,០០០ រៀលផងដែរ។

Comments

comments