ប្រជាកសិករស្រុកកៀនស្វាយនិងស្រុកលើកដែកត្អូញត្អែរថាពោតគ្មានទីផ្សារសោះ

245

(កណ្តាល): ប្រជាកសិករជាច្រើនរស់នៅក្នុងស្រុកកៀនស្វាយនិងស្រុកលើកដែកដែលប្រកបមុខរបរដាំដំណាំពោតក្រហមបាននាំគ្នាត្អូញត្អែរថាខំជួលកម្មករកាច់ពោតតាំងពីក្នុងទឹកយកមកជួលកម្មករបកដាក់ហាលដល់លើគោកនៅតែមិនទាន់ឃើញមានឈ្មួញណាម្នាក់ចុះមកទំនាក់ទំនងសួរទិញនោះទេធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនូវបញ្ហាប្រឈមបង់លុយធនាគារឯកជន។ ជួបជាមួយលោកអ៊ុស.ឃឹមអាយុ81ឆ្នាំជាគណៈកម្មាការវត្តគគីរធំ(ហៅវត្តចាស់)ស្ថិតក្នុងភូមិគគីរធំ.ឃុំគគីរធំ.ស្រុកកៀនស្វាយបានរៀបរាប់ប្រាប់អ្នកយកព៌តមានឲ្យដឹងនាថ្ងៃទី1ខែសីហានេះថាវត្តមានដីចំការមាត់ទន្លេប្រហែលជាង5ហិកតាដោយទុកដីចោលខ្លាចដុះព្រៃអត់ប្រយោជន៍ហេតុដូច្នេះព្រះសង្ឃនិងគណៈកម្មាការអាចារ្យវត្តក៍បានសម្រេចឯកភាពគ្នាជួលកម្មករដាំដំណាំពោតក្រហមតាំងពីឆ្នាំ1979មកម្លេះដោយក្នុងមួយឆ្នាំធ្វើបានពីរសារ។លោកតាគណៈកម្មាការបន្តទៀតថាឆ្នាំមុនៗពោតតម្លៃជាងមួយ1000៛.900៛និង800៛ទូទាត់ផាត់ថ្លៃភ្ជួរដី.ថ្លៃកម្មករដាំ.កាច់គ្រាន់នៅសល់ប្រាក់ខ្លះសម្រាប់កសាងហេដ្ធារចនាសម្ពន្ធ័នានាក្នុងវត្ត។លោកតាបញ្ជាក់ថាឆ្នាំមុនទឹកលិចតែកន្លែងទំនៀបទេតិចៗទេតែសម្រាប់ឆ្នាំនេះទឹកកំហុកហក់ឡើងខ្លាំងបណ្តាលឲ្យលិចពោតទាំងស្រុងកន្លែងខ្លះលិចចង់ត្រឹមទ្រូងឯងណោះធ្វើឲ្យជួបការលំបាកក្នុងការជួលកម្មករនិងទួកសម្រាប់ដឹកជញ្ជូនយកដាក់លើគោកដោយសារតែទឹកលិចមានស្រមោចច្រើនពិបាកកាច់ខាំគ្នាក្រទួលពេញខ្លួនអស់ហើយដូច្នេះក្នុងចំណោមកម្មករជាង10នាក់គឺក្នុងមួយថ្ងៃម្នាក់តូច30000រៀលរីឯទូក4ទៅ5គ្រឿងក្នុងមួយគ្រឿង30000៛ដែរសម្រាប់មួយថ្ងៃ។ដោយឡែកប្រជាកសិករស្រុកកៀនស្វាយនិងស្រុកលើកដែកដែលកំពុងប្រមូលផលពោតនេះដែរបានលើកឡើងដូចៗគ្នាថាសម្រាប់ឆ្នាំនេះទឹកកំហុកហក់ឡើងលឿនខុសពីឆ្នាំមុនៗបណ្តាលឲ្យផលដំណាំរបស់ពលរដ្ធដែលដាំជួរដងទន្លេមេគង្គរងការលិចស្ទើរតែគ្រាប់ទីកន្លែងធ្វើឲ្យពួកគាតជួបការលំបាករកជួលកម្មករកាច់និងដឹកជញ្ជូនវាម៉ាឈ្ជុំទេតែវាងុំរឿងពោតមកដល់លើគោកហើយមិនទាន់មានឈ្មួញណាម្នាក់ចុះមកទំនាក់ទំនងទិញឡើយធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងនូវការបង់សងធនាគារឯកជនផ្សេងៗព្រោះការចំណាយក្នុងការបង្កបង្កើនផលដំណាំនេះតាំងពីដើមទីមកពុំមែនមានលុយខ្លួនឯងទេគឺភាគច្រើនសុទ្ធតែចងការប្រាក់គេយកមកផ្គត់ផ្គង់ទាំងអស់។  ប្រជាកសិករក៍សូមសំណូមពរដល់មន្ទីរពាក់ពន្ធ័ដូចជាមន្ទីរកសិកម្មនិងមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលជាពិសេសប្រមុខរាជរដ្ធាភិបាលកម្ពុជាមេត្តាជួយរកទីផ្សារជូនប្រជាកសិករឲ្យមានឈ្មួញចុះមកទិញដើម្បីលក់បានតម្លៃខ្ពស់សមល្មមអាចទូទាត់ទៅនៅសល់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ លោកអ៊ូ.ឈាងអភិបាលស្រុកកៀនស្វាយបានឲ្យដឹងតាមទូរសព្ទ័ថាចំពោះផលដំណាំរបស់បងប្អូនប្រជាកសិករជួរមាត់ទន្លេវាតែងតែលិចជារៀងរាល់ឆ្នាំនារដូវទឹកដំឡើងប៉ុន្តែអាជ្ញាធរស្រុកទប់ស្កាត់បិទទ្វារទឹកតាមព្រែកគ្រប់ព្រែកមិនទាន់ឲ្យបើកបង្ហូរទេរងចាំប្រជាកសិករខាងលិចថ្នល់ប្រមូលផលអស់ទើបអនុញាតឲ្យបង្ហូរ។ចំពោះលោកនូវ.សំណាងក៍បានឲ្យដឹងដែរថាជួរដងទន្លេកន្លែងខ្លះក៍លិចដូចគ្នាតែអាជ្ញាធរបានសហការជាមួយសហគមន៍តាមព្រែកជីកដីទប់កាត់ទទឹងគ្រប់ព្រែកដើម្បីការពារកុំឲ្យលិចដំណាំប្រជាកសិករប៉ុន្តែប៉ុន្មានថ្ងៃមុនដោយសារទឹកបុកឡើងខ្លាំងណាមួយព្រែកនេះធំហើយមានជម្រៅជ្រៅជាងគេទើបបណ្តាលឲ្យដាច់ទំនប់ព្រែកតម្បាញមួយកន្លែង។ចំណែកលោកឃឹម.សុផលប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថាតម្លៃពោតនិងស្រូវមិនខុសគ្នាប៉ុន្មានទេឆ្នាំមុនតម្លៃជាង1000៛.900៛ឫ800៛ឥឡូវឆ្នាំនេះចំពោះពោតធ្លាក់មកនៅតម្លៃ650៛ក្នុងមួយគីឡូក្រាម។ប៉ុន្តែតម្លៃលោកអះអាងថាបន្តិចទៀតនិងឡើងថ្លៃខ្ពស់វិញដោយសារមានខាងក្រុមហ៊ុនសុីភីនិងឈ្មួយជនជាតិវៀតណាមចូលមកទិញតាមបណ្តាលស្រុកជិតខាងគ្នា។លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថាចំពោះការមិនទាន់មានឈ្មួញចុះគឺដោយសារកសិករគាត់សម្រុកប្រមូលផលខណៈទឹកលិចពោតមុនរដូវដែលឈ្មួញចុះមកទិញ៕

 

Comments

comments