ស្រុកកៀនស្វាយ :កាលពីម្សិលមិញមាន គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និង ម៉ូតូបានកើតតឡើងនៅចំណុចលើផ្លូវលេខ110ក្នុងភូមិឈើទាល2-ឃុំឈើទាល-ស្រុកកៀនស្វាយខេត្តកណ្ដាល។សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ភាភីម៉ូតូរងគ្រោះម៉ាកស្មាស់REVO ផល្លិតឆ្នាំ2009 ពណ៌ខ្មៅបិតតែមពណ៌ត្រួយចេកពាក់ស្លាកលេខ ភ្នំពេញ1AE-0044បើកបរដោយឈ្មោះ ថៃ-ស្រ៊ិន ភេទប្រុសអាយុ 28ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិគោកចំបក់-សង្កាត់ចោមចៅ-ខណ្ឌដង្កោ-ភ្នំពេញ ។មានរបួសឈឺដៃឆ្វេង( ស្រាល)ដឹកកូនពីមុខមានឈ្មោះ ថៃ-រ៉ាយូ ភេទប្រុសអាយុ 5ឆ្នាំ កុមារមានរបួសបែកក្បាលថ្ងាសខាងស្ដាំនិងបែកមាត់របួសធ្ងន់ ។ ចំណែកភាគីម៉ូតូបង្ករម៉ាកHONDA -C125ផល្លិតឆ្នាំ2016 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FU-7723 បើកបរដោយឈ្មោះ ជួន-ផល្លី ភេទស្រីអាយុ 32ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើមានទីលំនៅភូមិកោះប្រាក់-ឃុំភូមិធំ-ស្រុកកៀនស្វាយ-ខេត្តកណ្ដាល( របួសស្រាល) ដឹកកូនពីមុខមានឈ្មោះអៀម-ដារី ភេទប្រុសអាយុ11 ឆ្នាំជាសិស្សមានរបួសខ្នងជើងខាងឆ្វេងធ្ងន់។សមត្ថកិច្ចបានអោយដឹងថាហេតុខាងលើរវាងម៉ូតូរងគ្រោះបើកដឹកកូនពីមុខមានទិសដៅពីច្បារអំពៅទៅកំពង់ស្វាយ(ពីលើចុះក្រោម) ចំណែកម៉ូតូបង្ករបើកមានទិសដៅពីកំពង់ស្វាយទៅច្បារអំពៅ(ពីក្រោមទៅលើ) មានដឹកកន្រ្តកផ្លែមាននៅខាងមុខនិងដាក់កូនអង្គុយពីលើពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដៃចង្កូតម៉ូតូទើសនិងកន្រ្តកផ្លែមាននិងកូនអង្គុយពីលើបណ្ដាលអោយរេចង្កូតម៉ូតូទៅផ្នែកខាងស្ដាំដៃម៉ូតូរងគ្រោះបុកចំពីមុខពេញទំហឹងបណ្ដាលអោយដួលម៉ូតូទាំង2 គ្រឿងខូចខាតផ្នែកខាងមុខធ្ងន់និងរបួសធ្ងន់កេ្មងទាំង2នាក់របួសស្រាលអ្នកបើកម៉ូតូទាំង2 នាក់ ។ អ្នករងរបួសទាំងអស់ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យភ្នំពេញដើម្បីព្យាបាលរបួសចំណែកមធ្យោបាយទាំង2បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្នបាលឈើទាលរង់ចាំផ្នែកជំនាញចុះផ្តុំសំណុំរឿងបន្តរទៅតាមនីតិវិធី។សមត្ថកិច្ចបានសន្និដ្នានករណីខាងលើនេះថាបង្ករហេតុដោយអ្នកបើកម៉ូតូម៉ាកHONDA 125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FU-7723 បើកខ្វះការប្រុងប្រយត្ន័និងចូលចំណែកផ្លូវខាងស្ដាំរបស់ម៉ូតូរងគ្រោះ ៕