ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអានោចអធម ពេលលេងល្បែងមិនគប្បី ធ្វើអោយគ្រោះថ្នាក់បាត់បង់ជីវិតតែម្តង …

643

ហេតុការណ៏គួរអោយសង្វេកនេះ កើតឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៩​ និង០០នាទី នៅចំណុចរោងចិញ្ចឹមមាន់ នៅខាងត្បូងចុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះ សុខរិន សុខរ័ត្ន ភេទប្រុស អាយុ១១ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៧ និង៣០នាទី ឈ្មោះ សុខរិន សុខរ័ត្ន(ជនរងគ្រោះ)ទៅឃ្វាលគោនៅចុងភូមិអណ្ដូង។  ពេលចងគោឲ្យស៊ីស្មៅរួចរាល់ហើយ ឈ្មោះ សុខរិន សុខរ័ត្ន​ បានទៅលេងនៅខាងក្រោមរោងចិញ្ចឹមមាន់របស់ ឈ្មោះ ផេង គង់ ដែលទុកចោលយូរមកហើយ។ នៅទីនោះមានខ្សែរចងថ្ពក់អង្រឹងដែលគេចងទុកចោល ពេលឈ្មោះ សុខរិន សុខរ័ត្ន បានយកធុងនំចិន (ធ្វើពីដែកស័ង្កសី)ដាក់ខាងក្រោមខ្សែរថ្ពក់អង្រឹងនោះ ហើយយកក្បាលទៅស៊កចូលក្នុងប្រហោងខ្សែរ យកដៃកាន់ខ្សែរយោគលេងៗ ក៏ក្រឡាច់ជើងធ្លាក់ពីលើធុងនំបណ្ដាលឲ្យទាក់កនៅជាប់នឹងខ្សែថ្ពក់អង្រឹងនោះ បណ្ដាលអោយ ស្លាប់តែម្ដង។សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានដំណឹងពីករណីខាងលើភ្លាម កំលាំងសមត្ថកិច្ចយើងបានទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីកម្លាំងជំនាញពិនិត្យហេតុស្រុកស្អាង ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ក្រាំងយ៉ូវ មេភូមិអណ្ដូង ពេទ្យ មណ្ឌលសុខភាព និងក្រុមគ្រួសារបានពិនិត្យសពឃើញថា  ពិតជាបានស្លាប់  ថ្ពក់នឹងខ្សែរអង្រឹងតែម្ដង។  ក្រៅពីស្លាកស្នាមត្រង់ក  មិនមានស្លាកស្នាមផ្សេងទៀត នៅលើសាកសពឡើយ។ក្រោយពីធ្វើការពិនិត្យរួច  សព ត្រូវបានប្រគល់ជូនគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

Comments

comments