ប្រទះឃើញសាកសពបុរសម្នាក់សមត្ថកិច្ចថាជារឿងឃាដកម្ម

133

ខេត្តកំពង់ចាម :  សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់យ៉ាងអណចអធ័ម ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។ការប្រទះឃើញសាកសពខាងលើ កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹក នៅថ្ងៃម្សិលមិញ នៅចំណុចផ្ទះទុកចោល ដែលជាកម្មសិទ្ធឈ្មោះ វង្ស ស៊ាងហេង ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើខេត្តកំពង់ចាម។ក្រោយពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពជនរងគ្រោះ ឈ្មោះ លាង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំខាងលើនិងបានពិនិត្យសាកសពសមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្មពិតប្រាកដមែន។ក្រោយពីសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុនិងដោយមានការបំភ្លឺពីសាក្សីនៅក្បែរនោះបានកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសបានហើយតែត្រូវជនសង្ស័យរត់គេចខ្លួនបាត់ហើយសមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Comments

comments