តើតារាសម្តែងយុទ្ធិ ស័ក្កិបាត់មុខទៅណា?

236

ច្រើនឆ្នាំមកនេះមានពាក្យចរចាមអារ៉ាមថាការបាត់មុខតារាសម្តែង ( យុទ្ធិ ស័ក្តិ ) ពីពិភពសិល្បៈព្រោះតែតារារូបនេះបានធ្លាក់ខ្លួនធ្វើជាកម្មករនៅឯប្រទេសកូរ៉េនិងខ្លះទៀតយល់ថាលោក យុទ្ធិ ស័ក្តិ បានស្លាប់ហើយ។ចង់ដឹងថាតើនេះជាការពិតដែរទេ ???ចំលើយគឺមាននៅទីនេះ . ..លោក ( យុទ្ធិ ស័ក្តិ ) ជាតារាសម្តែងដ៏លេចធ្លោម្នាក់ក្នុងទសវត្សរ៍ឆ្នាំ 2000 តារារូបនេះបានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មភាពយន្តសម្តែងនៅក្នុងឆ្នាំ 2001 តារារូបនេះច្រើនដើរជាតួរង ប៉ុន្តែគាត់មានភាពលេចធ្លោខ្លាំងក្នុងពិភពចម្រៀងកាយវិការ KARAOKE តារារូបនេះមិនបានធ្លាក់ខ្លួនទៅធ្វើការនៅស្រុកគេហើយក៏មិនបានទទួលមរណៈភាពដែរការដកខ្លួនពីពិភពសិល្បៈរបស់តារារូបនេះព្រោះតែគាត់ចេញទៅសម្តែងនៅឯប្រទេសបារាំងក្រោយមកគាត់ក៏បង្កើតមុខជំនួញនៅឯខេត្តសៀមរាប ដូច្នេះសូមទស្សនិកជនកុំមានការយល់ច្រឡំសូមបញ្ជាក់ថា តារារូបនេះបានលាឈប់ពីការសម្តែងនៅក្នុងឆ្នាំ 2010 នេះជារូបគាត់ពីមុននិងរូបសព្វថ្ងៃបច្ចុប្បន្នតារារូបនេះរស់នៅក្នុងប្រទេសកម្ពុជា (ខេត្តសៀមរាប) ។នេះបើយោងតាមប្រភពរូបភាពពី Facebook ពត៌មានត្រូវបានបញ្ជាក់ដោយផ្ទាល់ពីប្អូនស្រីលោក យុទិ ស័ក្តិ ( ភឹម លក្ខិណា )។គួររំលឹកដែរថា យុទ្ធ ស័ក្កិ គឺជាតារាចម្រៀងនឹងសម្តែងម្នាក់បានរៀបការជាមួយអ្នកចម្រៀងយ៉េៗស៊ិន ឧត្តមផល្លា ក្រោយមកក៏លែងលះគ្នាហើយមានព័ត៌មានជាច្រើនមិនថារឿងស្នេហា ការបាត់ខ្លួននឹង ដំណឹងថាលោកស្លាប់ជាដើម តែការពិតលោករស់នៅខេត្តសៀមរាបសោះ៕

 

Comments

comments