ចេញពីព្រៃ សមិនបាន១ឆ្នាំផងត្រូវអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅគុកវិញ

104

នៅថ្ងៃម្សិលមិញ: សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ ០១នាក់ទៅតុលាការពាក់ព័ន្ធករណីលួចកាច់កម៉ូតូ។ ជនសង្ស័យដែលជាចោរលួចកាច់កម៉ូតូមានឈ្មោះ ថុល មករា ហៅ មិ សមុទ្រ ភេទប្រុស អាយុ ៣០ឆ្នាំ បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាក SUZUKI NEX ពណ៍ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1GA-9921 របស់ឈ្មោះ ម៉ន សូផានី ភេទស្រី អាយុ ៤៩ឆ្នាំ (ត្រូវជាម្តាយរបស់ជនរងគ្រោះ ឈ្មោះ ចាន់ មុនីវុឌ្ឍ) កាលពីវេលាម៉ោង១០:២២នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចហាង មីនីម៉ាត ស្មាយ ផ្លូវលេខ១៨៤ កែង ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចមិនទាន់បានជិះផង ក៏ត្រូវប្រជាពលរដ្ឋឃើញស្រែកឆោរឡោស្របពេលកម្លាំងអាវុធហត្ថខណ្ឌដូនពេញកំពុងល្បាតឃើញសកម្មភាពបានអន្តរាគមន៍បង្ក្រាបបានភ្លាមៗផងដែរ។ក្រោយពីបង្ក្រាបបាន  ជនសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឲ្យដឹងថានៅថ្ងៃកើតហេតុរូបខ្លួនបានជិះម៉ូតូ ០១គ្រឿងម៉ាក SCOOPY ពណ៍ស ស្លាកលេខ ភ្នំពេញ 1CL-6008 ជាម៉ូតូរបស់ខ្លួនក្នុងគោលបំណងជិះទៅផឹកកាហ្វេនៅវត្តភ្នំតែជិះមិនទាន់ដល់ផងក៏ឃើញម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX ពណ៍ស ជារបស់ជនរងគ្រោះខាងលើចតទុកខាងមុខម៉ាត ស្មាយ ដោយឃើញឳកាសល្អ រូបខ្លូនក៏បានយកម៉ូតូ របស់ខ្លួនទៅផ្ញើរនៅមុខសាលាបារាំង(អាលីយ៉ង់) បន្ទាប់មករូបគេក៏ចាប់ផ្តើមធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះខាងលើតែម្តង។ ពេលធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចហើយមិនទាន់បានជិះផងក៏ត្រូវជាប់ខ្នោះកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញភ្លាមៗផងដែរ។ជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចអាវុធឲ្យដឹងទៀតថាកន្លងមកក្នុងអំឡុងឆ្នាំ២០១៦ រូបខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០៦ខែ ម្តងរួចមកហើយពីបទលួចកាច់កម៉ូតូ ហើយអំឡុងពេលនៅក្នុងពន្ធនាគាររូបគេបានប្តូរឈ្មោះទៅជា មិ សមុទ្រ វិញ។ លុះពេលចេញពីពន្ធនាគារមកវិញក្នុងអំឡុង ខែឧសភា ឆ្នាំ២០១៦ រូបខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ ០១គ្រឿងបានសម្រេចនៅចំណុចស្តាម៉ាតជាប់របងសាលស៊ីសុវត្ថិ។ ចំណែកម៉ូតូ ម៉ាក SUZUKI NEX ពណ៍ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1GA-9921 ដែលសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញដកហូតបានត្រូវប្រគល់ជូនម្ចាស់ដើមវិញ។

Comments

comments