មន្ទីរកសិកម្មខេត្តកំពង់ចាមចុះបង្រៀនកសិករពីរបៀបដាំដុះ

501

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារនៃគម្រោងជំរុញផលិតកម្មស្បៀង (BFP) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដឹកនាំដោយលោក គឹម សាវឿន ប្រធានគម្រោងថ្នាក់ខេត្ត  លោក នី សំអាត អ្នកសម្របសម្រួលផ្នែកដំណាំបន្លែ  មន្ត្រីដំណាំបន្លែថ្នាក់ស្រុកនិងអ្នកផ្សព្វផ្សាយឃុំបានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អដោយអនុវត្តសកម្មភាពបណ្តុះកូនម្រះការពន្យល់ពិភាក្សាពីវិធីសស្ត្រថែទាំ គ្រប់គ្រងកូនដំណាំ អត្ថប្រយោជន៍នៃការដាំដំណាំធ្វើជារបងរស់ ការគ្របកៅស៊ូផ្លាស្ទិចលើរង ដល់កសិករនៅភូមិវ៉ារីលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕

Comments

comments