ជិតដល់ថ្ងៃការត្រូវ​គេ​រំលោភ​​និង​រឹត​ក​សម្លាប់ក្នុងផ្ទះសំណាក់  

97

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយត្រូវ​បាន​ជនសង្ស័យ​លួងលោម​ទៅ​រំលោភ​ក្នុងផ្ទះ​សំណាក់រួច​យក​ខ្សែ​កង្ហារ​រឹត​​ក​សម្លាប់នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ មុនី​កាស្ថិត​នៅ​តាម​ផ្លូវ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ម្សិលមិញ។សព​ជន​រង​គ្រោះ​មានឈ្មោះ អ៊ី សុខា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ដេរខោ​អាវ​នៅផ្ទះ ស្នាក់​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ មាន​ឪពុក​ឈ្មោះ អ៊ី ធា​រ៉ា អាយុ​៥៩​ឆ្នាំ មុខរបរ​យោធា ជា​ជនជាតិ​ខ្មែរ មាន​ម្ដាយ​ឈ្មោះ ហៀ​ង សុខ​លី អាយុ​៤៦​ឆ្នាំ មុខរបរ​កាត់ដេរ​សំលៀក​បំពាក់​នៅផ្ទះ ជា​ជនជាតិ​វៀតណាម ។ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-១៧២៣ និង​លុយ​ចំនួន​៤០​ដុល្លារ ។តាម​សម្ដី​ឪពុក​របស់​ជន​រង​គ្រោះបាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ កូនស្រី​របស់​គាត់​ជា​ជន​រង​គ្រោះបាន​សុំ​ម្តាយ​ចេញពីផ្ទះទៅ​ផ្សារ​ច្បារ​អំពៅដោយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពេល​ម្តាយ​លឺ​ថាកូនស្រី​ទៅ​ផ្សារ ក៏​បាន​ផ្ញើ​លុយ​ចំនួន​៤០​ដុល្លារ​ឲ្យ​កូន​យក​ទៅ​ដូរ​យក​ប្រាក់​រៀល​ទុក​ឲ្យ​អាប់​ឲ្យ​ភ្ញៀវ ។ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ រហូត​ដល់​ថ្ងៃត្រង់ មិនឃើញ​កូនស្រី​ត្រឡប់​មក​វិញ ពួក​គាត់​ជា​ឪពុក​ម្តាយ បាន​ចាំ​មើលផ្លូវ​កូន​ចាំ​បាត់​ៗ ទូរស័ព្ទ​ក៏​តេ​មិន​ចូល មិនដឹង​ថា កូន​ទៅ​ទីណា​នោះ​ទេ លុះ​ម៉ោង​កើតហេតុ រូប​គាត់​ជា​ឪពុក បាន​ទូរស័ព្ទ​ទៅ​កូន​ម្តងទៀត ក៏​ស្រាប់តែ​សមត្ថកិច្ច​ប្រាប់​ថា កូន​របស់​គាត់​ត្រូវ​បាន​គេ​សម្លាប់​ក្នុងផ្ទះ​សំណាក់​មុនី​កា លឺ​ដូចនេះរូប​គាត់​បាន​ទៅ​ដល់​ផ្ទះសំណាក់ ដើម្បី​ពិនិត្យ​មើល ឃើញ​ថា​ជា​កូន​របស់​គាត់​ពិតមែន ប៉ុន្តែ​ម៉ូតូ និង​ប្រាក់​៤០​ដុល្លារ បាន​បាត់​អស់ហើយ ។ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះបាន​បង្ហើប​ថា៖ កូនស្រី​របស់​គាត់មាន​គូ​ដណ្តឹង​នៅ​ខេត្តក្រចេះនឹង​ត្រូវ​ចូល​រោងការ​នៅ​ខែធ្នូ ឆ្នាំ២០១៧ ខាង​មុខ​នេះ​ហើយ។កន្លង​មកកូនស្រី​របស់​គាត់ មិន​ដែល​ចេញពីផ្ទះ​ទេ នៅ​តែ​ផ្ទះ​ដេរខោ​អាវ​ជាមួយ​ម្តាយ​តែ​ប៉ុណ្ណោះហើយ​គាត់​ក៏​មិន​បានដឹង​ថា​កូនស្រី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​ជា​ឃាតករ​តាំងពី​ពេល​ណា​មក​ទេ ។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​កើតហេតុមាន​បុរស​ជា​ជនសង្ស័យ​ម្នាក់ បាន​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់ មុនី​កា ស្នាក់​នៅ​បន្ទប់​លេខ​៣២ ដោយ​បាន​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់​ថា ជួល​ពេញ​មួយ​ថ្ងៃ។បន្ទាប់​ពី​ជួល​ផ្ទះសំណាក់​រួច​ហើយជនសង្ស័យ​បាន​ឡើង​ទៅ​ក្នុង​បន្ទប់​មុនទើប​ឃើញ​ជន​រង​គ្រោះ​មក​តាម​ក្រោយឡើង​ទៅ​បន្ទប់​លេខ​៣២ បាន​មួយសន្ទុះ​ក្រោយមកស្រាប់តែ​ឃើញ​ជនសង្ស័យ​ចុះ​មក​តែ​ម្នាក់ឯង ធ្វើ​ឲ្យ​មេការ​ផ្ទះសំណាក់​ឆ្ងល់ ក៏​សួរនាំ​ថា ចេញ​ហើយ ឬ​នៅតែ​ជនសង្ស័យ​បាន​តប​ថា នៅទេ គាត់​ចេញ​ទៅ​ក្រៅ​មួយ​ភ្លែតរួច​ហើយ​ក៏​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​រហូត ។លុះដល់​ម៉ោងជាង​០៣​រសៀល​ថ្ងៃ​ដដែលបុគ្គលិក​អនាម័យ​ផ្ទះសំណាក់បានលឺ​សូរ​សំលេង​ស្រែក​បន្តិច​ចេញពី​ក្នុង​បន្ទប់​លេខ​៣២ ក៏​បាន​ហៅ​មេការ​ទៅ​ចាក់សោ​បន្ទប់​មើល ឃើញ​ជន​រង​គ្រោះ​អង្គុយ​ផ្អែក​នឹង​ជញ្ជាំង​មាន​ខ្សែ​កង្ហារ​ចង​.​ក​រឹត​ក​ស្លាប់​បាត់​ទៅ​ហើយ ។ នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​កើតហេតុ ម្ចាស់ផ្ទះ​សំណាក់​បាន​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ។សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ តាម​ការ​ពិនិត្យ​ជាក់ស្តែង នៅ​ក្នុង​បន្ទប់​កើតហេតុ ជនសង្ស័យ​បាន​ប្រើប្រាស់​ស្រោមអនាម័យ​អស់​ចំនួន​២ ។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​លួងលោម​ជន​រង​គ្រោះ​មក​ជួប​នៅផ្ទះ​សំណាក់​រំលោភ​ចំនួន​២​ដង រួច​យក​ខ្សែ​កង្ហារ​រឹត​.​ក​សម្លាប់ ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម និង​ប្រាក់​ចំនួន​៤០​ដុល្លារ។ទោះបីជា​យ៉ាងណាម្ចាស់ផ្ទះ​សំណាក់​ព្យាយាម​លាក់លៀម​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​យក​ព័ត៌មាន ថតរូប​ភាព​ទេ ។ ក្រោយ​ពេល​កើតហេតុសព​ជន​រង​គ្រោះត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​តាម​ប្រពៃណី ។ ករណី​ឃាតកម្ម​រំលោភ​ហើយ​រឹត​.​ក​សម្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​នេះសមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

Comments

comments