ដោយឃើញមានព្រៃដុះទ្រុបទ្រុលច្រើនលើប្រាសាទ នៅថ្ងៃម្សិលមិញនេះ លោក សឿម សែន សមាជិកក្រុមប្រឹក្សាឃុំល្វាក្រាំង និងព្រះតេជគុណ តែ ច័ន្ទរះ ចៅអធិការវត្តច័ន្ទគីរីបានសហការជាមួយលោក សាប់ សារ៉ា នាយកសាលាអនុវិទ្យាល័យ គោកកណ្តាល ដឹកនាំសិស្សសាលា ធ្វើពលកម្មសម្អាតបរិស្ថានប្រាសាទច័ន្ទគីរីរយៈពេល២ថ្ងៃមកហើយដើម្បីថែរក្សាមកត៌សម្បត្តិវប្បធម៌ដូនតា ដែល ស្ថិតនៅក្នុងភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប៕