វិថីសាយភូថងត្រូវបានចុះបឋមសីលាសាងសង់នៅថ្ងៃនេះ  

364

ឯកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី០៣  ខែសីហានេះបានអញ្ជើញជាអធិបតីនៃពិធីចុះបឋមសីលានៃការសាងសង់រង្វង់មូលនិង ស្លាកសម្គាល់ “វិថីសាយភូថង”ក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ ខេត្តកោះកុង។ ការសាងសង់នេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងយុវជន។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា  ការសាងសង់រង្វង់មូល និងស្លាកសម្គាល់នេះគឺដើម្បីដឹងគុណលោកតា សាយ ភូថង ដែលបានចូលរួមជ្រោងទង់តស៊ូរំដោះប្រជាជនចេញពីរបបអណានិគមនិយមបារាំង របបលន់ នល់ និងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយលោកតា បានចូលរួមជ្រោងទង់បង្រួបបង្រួម និងផ្សះផ្សារជាតិ។

Comments

comments