សមត្ថកិច្ចចាប់ឃាតករសម្លាប់ស្រ្តីមេម៉ាយយកមាស8ជី

107

កំពង់ចាម:នៅថ្ងៃម្សិលមិញមានករណីឃាតកម្មកើតឡើងនៅ ចំណុចផ្ទះឈ្មោះ ថោ ម៉េន ភេទស្រី អាយុ83ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម គាត់ជាស្ត្រីមេម៉ាយគ្មានកូនមានចៅស្រី02នាក់មកស្នាក់នៅរៀនជាមួយ។ជនសង្ស័យបានធ្វើសកម្មភាពយកខ្សែលីលុងព៌ណសលាយក្រហមប្រវែងប្រហែល01ម៉ែត្រ។មកធ្វើសកម្មភាពរិតកបណ្តាលឲ្យស្លាប់នៅលើផ្ទះរួចយកខ្សែក01ខ្សែទម្ងន់8ជីមាស។ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ស្នងការដឹកនាំបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនិងកំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្ត ធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុកឈានដល់កំណត់មុខសញ្ញាបានម្នាក់ហើយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុខ ម៉េងស្រ៊ីភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ-ឃុំ កើតហេតុ បានដកហូតវត្ថុតាងរបស់ជនរងគ្រោះ (មាស) មកវិញ។សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Comments

comments