បន្ទាយមានជ័យ:នៅខេត្តបន្ទាយមានជ័យ មាន ហេតុការណ៍ ភ្លៀងមានខ្យល់កន្ទ្រាក់នៅស្រុកមង្គលបូរី បណ្តាលអោយផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៧០ខ្នង រងការខូចខាតថ្ងៃទី០៣ខែសីហាឆ្នាំ២០១៧ បន្ទាប់ពីមានភ្លៀងលាយខ្យល់កន្ត្រាក់ នៅស្រុកមង្គលបូរី តាមពត៍មានបឋមបានអោយដឹងថា ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៧០ខ្នង រងការខូចខាត។ខណះពេលនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កំពុងដឹកនាំកំលាំង ចុះធ្វើការត្រួតពិនិត្យ សំរង់ទិន្ន័យការខូចខាត និង សាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ រលំ និងរបើកសង្កសីដំបូលផ្ទះ ដោយសារភ្លៀងមានខ្យល់កន្ត្រាក់ យោងតាមរបាយការណ៍បឋម បានអោយដឹងថា:
-ឃុំគោកបល្ល័ង្គខូចខាតស្រាលធ្ងន់ ១៤ខ្នង
-ឃុំបន្ទាយនាង ១៦ខ្នង
-ឃុំអូរប្រាសាទ ៣៥ខ្នង
-ឃុំភ្នំតូច ២ខ្នង
-ឃុំរហាត់ទឹក ៣ខ្នងកំរិតនៃការខូចខាតក្ដាប់មិនទាន់បានអស់នៅឡើយទេ ដោយក្រុមការងារកំពុងធ្វើត្រួតពិនិត្យបន្ថែមទៀត ជាពិសេស ស្វែងរកបងប្អូនប្រជាពលរដ្ឋ ដែលរងរបួស បើមានដើម្បីនាំទៅ សង្គ្រោះ ៕