រថយន្ត-ម៉ូតូបុកគ្នាបណ្តាលអោយបុរសម្នាក់បានស្លាប់

182

ស្រុកស្អាង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងមួយ បានកើតឡើងកាលពីម្សិលមិញនៅចំណុចផ្លូវជាតិលេខ២១ ភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មានរថយន្តម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-4410 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)ធ្វើដំណើរពីត្បូងទៅជើងលុះពេលមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តខាងលើបានបើកវ៉ាម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដា សេ៩០ ពណ៍ទឹកប៊ិច  ពាក់ផ្លាកលេខកណ្ដាល1A-2773 បើកបរដោយឈ្មោះ ម៉ឹង ហុងលី ភេទប្រុសអាយុ៥៣ឆ្នាំមុខរបរកសិករ (មិនពាក់មួក)មានទីលំនៅភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលបណ្ដាលឲ្យកៀម៉ូតូដែលកំពុងធ្វើដំណើរស្របទិសគ្នានៅពីមុខរថយន្តពីត្បូងទៅជើងធ្វើឲ្យដួលខ្ទាតមនុស្សចូលក្រោមរថយន្តហើយត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូខូចខាតស្រាលហើយបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកប្រជែងវ៉ាម៉ូតូ ដោយធ្វែសប្រហែសខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

Comments

comments