បុរសម្នាក់ត្រូវរថភ្លើងកិនជាកំណាត់ៗស្លាប់យ៉ាងអនោចអធ័មបំផុត

157

ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកស៊ីនៅផ្ទះបងប្អូនដើរត្រលប់មកកន្លែងធ្វើការវិញជំពប់ជើងដួលលើផ្លូវដែកត្រូវរថភ្លើងកិនខ្ទេចខ្លួនអូសជាង៣០ម៉ែត្រស្លាប់យ៉ាងអនោចអធ័មបំផុត ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃម្សិលមិញនៅចំណុចផ្លូវរថភ្លើងទួលគោកក្រោយសាលាតិចណូស្ថិតក្នុងភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ប្រភពពត៌មានពីបងស្រីរបស់ជនរងគ្រោះបានអោយដឹងថា មុនកើតហេតុម៉ោងប្រហែលជា៨យប់ ក្រោយពីផឹកស៊ីចប់ ជនរងគ្រោះបានដើរត្រលប់ទៅការ៉ាស់លាងឡានជាកន្លែងដែលខ្លួនស្នាក់នៅតែការ៉ាស់បានបិទទ្វាក៏ដើរត្រលប់មកកន្លែងផឹកស៊ីដែលជាផ្ទះបងស្រីវិញមកដល់គោះទ្វារផ្ទះតែបងស្រីដេកលក់បាត់មិនបានបើកទ្វារនោះទេ។ចំណែកប្រភពពត៌មានពីសាក្សីនៅក្បែរកន្លែងកើតហេតុដែលបានឃើញហេតុការណ៍បានអោយដឹងថា ជនរងគ្រោះបានដើរមកទិញម្ហូបនៅក្បែរកន្លែងកើតហេតុពេលទិញរួចក៏ដើរឆ្លងផ្លូវរថភ្លើងត្រលប់ទៅវិញតែភ្លេចយកម្ហូបទៅជាមួយក៏បានដើរមកយកម្ហូបនៅកន្លែងអ្នកលក់វិញស្របពេលរថភ្លើងមកជិតដល់ ឃើញដូចនេះជនរងគ្រោះក៏ខំរត់ប្រញាប់ប្រញាល់អោយឆ្លងផុតមុនរថភ្លើងស្រាប់តែជំពប់ជើងដួលហើយរថភ្លើងចាប់ហ្វ្រាំងក៏មិនជាប់ស្រាប់តែបុកកិនជនរងគ្រោះអូសប្រហែលជាង៣០ម៉ែត្របណ្តាលអោយខ្ទេចខ្លួនមើលសឹងតែមិនយល់ស្លាប់យ៉ាងអនោចអធ័មបំផុត។ជនរងគ្រោះខាងលើមានឈ្មោះ រស់ យីម អាយុ២៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុក្នុងការ៉ាស់លាងរថយន្ត ម្តុំរង្វង់មូលទួលគោកចាស់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ឃុំញេញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។សាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ៕

Comments

comments