បុរស​ម្នាក់ បាន​ឡើង​ប្រក់​ដំបូលផ្ទះ​ រអិល​ជើង​​ធ្លាក់បែកក្បាល​ស្លាប់

713

រតនគិរីៈ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅ​ភូមិ២ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។ បុរស​ម្នាក់ បាន​ឡើង​ប្រក់​ដំបូលផ្ទះ​កម្ពស់៧ម៉ែត្រ ហើយ​រអិល​ជើង​ធ្លាក់​ផ្ងារ​ក្រោយ​ដល់​ដី​ចំក្បាល​ប៉ះ​នឹង​ឈើ​បែក​ស្លាប់ភ្លាមៗមួយ​រំពេច។ជនរងគ្រោះ​មានឈ្មោះ ច្រឹប ឆេង ភេទ​ប្រុស អាយុ៤៣ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ភូមិ​លី​បូ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន​រស់នៅ​ភូមិ២ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។ក្រោយពី​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះទៅពិនិត្យ និង​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​ដឹកជញ្ជូន​តាម​រថយន្ត​ទៅ​ស្រុកកំណើត ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

 

Comments

comments