នៅចំណុចផ្ទះសំណាក់ណានណាន ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀនកាលពីថ្ងៃម្សិលមិញ។ជនសង្ស័យទាំង៤នាក់ដែលជាប់ពាក់ព័ន្ធគ្រឿងញៀននេះ មាន៖ ១/ ឈ្មោះ ជីវ អេងឆាយ ភេទប្រុស អាយុ ១៩ឆ្នាំ , ២/ ឈ្មោះ ម៉ី សុភត្រា ភេទប្រុស អាយុ ២៤ឆ្នាំ , ៣/ ឈ្មោះ ភាព រ៉ាស៊ីន ភេទប្រុស អាយុ ១៨ឆ្នាំ , ៤/ ឈ្មោះ ភោគ រតនា ភេទប្រុស អាយុ ១៨ឆ្នាំក្រោយឃាត់ខ្លួនជនសង្ស័យ០៤នាក់ខាងលើយកមកសួរនាំរួចទើបនៅវេលាម៉ោង១៤:៣០នាទីថ្ងៃដដែលកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅបានបន្តស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ ហេង ចាន់ស៊ីម៉ូ ភេទប្រុស អាយុ ៣២ឆ្នាំ ជាបក្សពួកតែមួយនៅចំណុចមុខវត្តសំពោងផលអណ្ដែត ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនិងដកហូតក្រាមពណ៏សថ្លា ០២កញ្ចប់។បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញកំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប៕
ព័ត៌មានជាតិ ជនសង្ស័យ០៥នាក...