បុរសម្នាក់ស្លាប់ដោយសារចាញ់​សម្បថ​ប្រពន្ធ ថា​ឈប់​ពាក់ព័ន្ធ​ស្រី​ញី!

127

ខេត្ត​ព្រះសីហនុ ៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជា​នេសាទ ប្រទះឃើញ​អណ្តែត​ទឹកសមុទ្រ កាលពី​ម៉ោង​ប្រមាណ10ព្រឹក ថ្ងៃទី4សីហា​នេះ នៅ​តំបន់​ទំនប់រលក ស្ថិតនៅ​សង្កាត់​លេខ1 ក្រុង/ខេត្ត​ព្រះសីហនុ។ មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ទំនប់រលក បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ​ម៉ន ឆុន ភេទ​ប្រុស អាយុ46ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​នេសាទ រស់​នៅលើ​ទូក​ស្រុកកំណើត ភូមិគរ ឃុំ​ដូន​គឹ​ង ស្រុក​កំចាយមា ខេត្តព្រៃវែង។ ប្រពន្ធ​ឈ្មោះ មឿ​ន ហៀ​ប អាយុ39ឆ្នាំ ។ប្រភពពីក្រុមគ្រួសារ​សព​ថា ឈ្មោះ ម៉ន ឆុន(សព) នេះ​បាន​លោតទឹក​សំលាប់ខ្លួន កាលពី​ម៉ោង4និង20នាទី​ទាបភ្លឺ ថ្ងៃទី3សីហា ម្សិលមិញ​នេះ។ទំនងជា បុរសរងគ្រោះ​សង្ស័យ​កើត​ជំងឺ​កំរោលចូល (ចាញ់​សម្បថ​ជាមួយ​ប្រពន្ធ ថា​នឹង​ឈប់​ពាក់ព័ន្ធ​ជាមួយ​ស្រី​ញី​ខាងក្រៅ​ផ្ទះ​ហើយ ប៉ុន្តែ​ប្តី​គាត់​នៅតែ​បន្ត​ទាក់ទង​ជាមួយ​ស្រី​ស្នេ​ហ៌​រហូត)។កន្លងមក​បុរស​ម្នាក់នេះ​ធ្លាប់បាន​លោតទឹក​សំលាប់ខ្លួន​ចំនួន2លើក​រួចមកហើយ តែ​នៅ​លើកមុនៗនោះ​ត្រូវគេ​ឃាត់​និង​ជួយសង្គ្រោះ​ទាន់ពេល។ បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕

Comments

comments