ចំណតរថយន្តឈ្នួលសំរាប់អ្នកធ្វើដំណើរទៅព្រៃវែង-ស្វាយរៀងនឹងត្រូវរៀបចំឡើងវិញ

746

ដោយសារមានភាពអាណាធិបតេយ្យខ្លះនៅចំណតរថយន្តឆ្ពោះទៅកាន់ខេត្តព្រៃវែងនឹងស្វាយរៀងកាលពីថ្ងៃម្សិលមិញមានកិច្ចប្រជុំមួយក្រោមប្រធានបទនៃបញ្ហាចំណតបេនឡានច្បារអំពៅត្រូវលើកយកមកពិភាក្សាគ្នារវាងរដ្ឋបាលខណ្ឌច្បារអំពៅ និងតំណាងក្រុមហ៊ុនដែលទទួលសិទ្ឋិវិនិយោគបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួន។ជាលទ្ឋផលនៃកិច្ចប្រជុំ លោកអភិបាលខណ្ឌច្បារអំពៅបានសម្រេចដាក់ទិសដៅដូចខាងក្រោម : 1- ក្រុមហ៊ុនដែលបានទទួលសិទ្ធិវិនិយោគបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវមានភារកិច្ចជំរុញការអភិវឌ្ឍន៏ចំណតបេនឡានច្បារអំពៅ ឲ្យមានលក្ខណះបច្ចេកទេស និងមានសោភ៌ណភាពឡើងវិញក្នុងរយះពេលឲ្យបានឆាប់ខាងមុខ ក្នុងនោះក្រុមហ៊ុនត្រូវធ្វើការចាក់សាបទីធ្លា រៀបប្រព័ន្ធលូ រៀបចំបង្គន់សាធារណះ រៀបចំបង្គោលភ្លើង និងដំបូលសំរាប់អ្នកដំណើរឲ្យបានត្រឹមត្រូវ។2- ចំពោះមុខនេះ ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរក្នុងបេន និងក្រៅបេន ឲ្យមានរបៀបរៀបរយ និងត្រូវធ្វើការបោសសំអាតក្នុងបរិវេណបេនឡានឲ្យមានសោភ៌ណភាពល្អឡើងវិញ។3- នៅពេលរៀបចំចំណតបេនឡានរួចរាល់ ក្រុមហ៊ុនត្រូវមានម្ចាស់ការខិតខំសម្របសម្រួលដោះស្រាយជាមួយម្ចាស់រថយន្តឈ្នួលទាំងអស់ ដើម្បីអោយបងប្អូនចូលចតក្នុងបេនឡាន ដោយរដ្ឋបាលខណ្ឌមិនអនុញ្ញាតអោយរថយន្តឈ្នួលទាំងនោះ ធ្វើការចតចាប់ម៉ូយលើកំណាត់ផ្លូវជាតិលេខ១បន្តទៀតបានទេ។

Comments

comments