នគរបាលព្រះសីហនុចាប់ខ្លួនជនសង្ស័យ3នាក់ព្រួតគ្នាសម្លាប់បុរសម្នាក់ក្រោយផឹកស៊ីទាស់សម្តីគ្នា

199

លោក​វរសេនីយ៍​ទោ ​ភុល​ ភស្តា​ នគរបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យអធិការ​ដឹង​ថា៖ នៅ​យប់​ថ្ងៃម្សិលមិញ​វេលាម៉ោង​២១:០០នាទី​ កម្មករ​នេសាទមួយក្រុមបាន​ជុំ​គ្នា​ផឹក​ស៊ី​នៅ​លើ​ទូ​ក​ព្រោះ​មិន​បាន​ចេញ​ទៅ​នេសាទ​ពេល​ស្រវឹង​បាន​ឈ្លោះ​ប្រកែក​គ្នា​រហូត​ឈាន​ដល់​ប្រើអំពើ​ហិង្សា​ កម្មករ​ ៣នាក់ព្រួត​វាយ​ម្នាក់​រង​របួស​ធ្ងន់​ដល់​ស្លាប់​ ហើយ​រុញទំលាក់​ទឹ​ក​នៅចំណុចផែទំនប់រលក​ចាស់​ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុង​ព្រះសីហនុ។លោក​អធិការ​ក្រុង​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​នគរបាល​មូលដ្ឋាន​ បានត្រៀម​កម្លាំង​រៀបចំអន្តរាគមន៍ ​ពិសេស​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​ចេញ​ធ្វើអន្តរាគមន៍​ភ្លាម​ៗ​ ហើយ​ព័ទ្ធ​ចាប់​បានជនសង្ស័យចំនួន​៣នាក់​នៅ​កន្លែង​កើតហេតុ៖ ១,ឈ្មោះ ហម គា​​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក ។  ២,ឈ្មោះ អ៊ុន ឌែល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ។៣,ឈ្មោះ កើត សង្ហា ភេទប្រសុ អាយុ៤២ឆ្នាំ មុខរបរកម្មករសេរី បច្ចុប្បន្នស្នាក់នៅភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ពេល​នោះ​សមត្ថកិច្ច​បាន​ចុះ​រាវ​រក​ជនរងគ្រោះ​ក្នុង​ទឹក​តែជន​រងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ឈ្មោះ សំ អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ​ បច្ចុប្បន្ននៅភូមិ-ឃុំទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺផឹកស្រាទាស់ពាក្យសំដីគ្នារហូតឈានដល់កើតមានអំពើហិង្សាតែម្តង ។

Comments

comments