អភិបាលខេត្តបន្ទាយមានជ័យចុះជួយប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់១០៦គ្រួសារ

176

នៅថ្ងៃម្សិលមិញ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញចុះពិនិត្យដោះស្រាយបាតុភូតខ្យល់កន្ត្រាក់បោកបក់និងវាយប្រហារលើភូមិសាស្ត្រ ៦ឃុំ ឃុំគោកបល័ង្គ អូរប្រាសាទ បន្ទាយនាង រហាត់ទឹក នៅក្នុងចំណោម ឃុំភ្នំតូចនៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើឲ្យផ្ទះអ្នកភូមិ សាលារៀន មានការខូចខាតធ្ងន់ស្រាលប្រមាណ១០៦ ខ្នង ។លោកក៏បាននាំយកនូវសង្ក័សី ចំនួន១៣០០ សន្លឹក និងឈើមួយចំនួនជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យជូនដល់ប្រជាពលរដ្ឋរងគ្រោះដើម្បីឲ្យក្រុមការងារកងកម្លាំងធ្វើការជួសជុលជូនគាត់វិញ ។គួរបញ្ជាក់ថា៖ផ្ទះរងគ្រោះសរុបរួមមាន អូរប្រាសាទ ៣ភូមិ ៥៩ខ្នង ភ្នំតូច ៦ខ្នង បន្ទាយនាង ២០ខ្នង  គោកបល័ង្គ ១៤ ចំណោម២ ខ្នង  រហាត់ទឹក ៤ខ្នង និងសាលាបឋមសិក្សាភ្នំធំ ១ខ្នង ក្នុងចំនួន១០៦ខ្នង មានខូចខាតធ្ងន់ស្រាលរបើកដំបូល ជញ្ជាំង និងរលំ៕

Comments

comments