សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ5នាក់ពាក់ព័ន្ធគ្រឿងញៀន

165

កំពង់ឆ្នាំង :  កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​កាលពីម្សិលមិញបានធ្វើការចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនស្ថិតក្នុង ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន 05 នាក់។ ជនសង្ស័យក្នុងករណីគ្រឿងញៀននេះមាន៖1-ឈ្មោះ ភួង ហុង ភេទ ប្រុស អាយុ 24 ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង 2-ឈ្មោះ ប៉េង រស្មី ភេទ ប្រុស អាយុ 19 ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង3-ឈ្មោះ វណ្ណ ឆៃ ភេទ ប្រុស អាយុ 16 ឆ្នាំ  មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង 4-ជា ប៊ុនថង ភេទ ប្រុស អាយុ 15 ឆ្នាំ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង 5-ឈ្មោះ ស៊ឹម ពិសិដ្ឋ ភេទ ប្រុស អាយុ 21 ឆ្នាំ ទីលំនៅភូមិខ្សាមទី2 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ក្នុងនោះបានដកហូតវត្ថុតាងចាប់យករួមមាន ÷-ម្សៅក្រាមសថ្លា ម៉ាទឹកកក ចំនួន 11 កញ្ចប់តូច ។-ទូរស័ព្ទដៃ 03 គ្រឿង និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងអនុវត្តតាមនិតិវិធី ។

Comments

comments