ស្រុកកៀនស្វាយ : ថ្ងៃទី០៥.០៨.២០១៧បុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយចាប់ខ្លួននៅថ្ងៃនេះបន្ទាប់ពីមានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះពីបទ(ប្រទូស្តកេរ្តិ៍ខ្មាស)ដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃម្សិលមិញនៅចំណុចភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ក្មេងស្រីដែលរងមានគ្រោះឈ្មោះមឿន សៀងឡៃ ភេទស្រី អាយុ០៦ ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឪពុកឈ្មោះដួង មឿន អាយុ៤២ឆ្នាំមុខរបរកសិករ ម្តាយឈ្មោះទ្រី សៀងហៃ មុខរបរ កសិករ មានទីភូមិ ឃុំកើតហេតុខាងលើ។ ជនសង្ស័យ ០១ នាក់ ឈ្មោះ បាន ស៊ឹម ភេទប្រុសអាយុ ៤៨ឆ្នាំជនជាតិខ្មែរមុខរបរ នេសាទត្រី មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យបានចេញពីផ្ទះដើម្បីទៅដាក់សន្ទូចនៅឯបឹងក្រោយផ្ទះរបស់ខ្លួនគាប់ជួនពេលនោះមានភ្លៀងធ្លាក់ ជនសង្ស័យក៏បានទៅជ្រកភ្លៀងក្នុងរោងរបស់ឈ្មោះ ដួង មឿន ភេទ ប្រុស អាយុ៤២ឆ្នាំ(ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ពេលអង្គុយជ្រកភ្លៀងនោះជនសង្ស័យក៏បានយកទូរស័ព្ទចាក់ចំរៀងស្តាប់ រួចក៏បានយកផ្លែសន្ទូចមកបិតនុយសំរាប់ដាក់បង្កៃយកត្រី ពេលនោះជនរងគ្រោះក៏បានមកយកទូរស័ព្ទរបស់ជនសង្ស័យដែលទុកនៅលើកៅអី ហើយប្រាប់អោយជនសង្ស័យបើកទូរទស្សន៍អោយខ្លួនមើល ពេលកំពុងមើលជនរងគ្រោះបានធ្វើឲ្យវៀចអង់តែនទូរសព្ទ័ដៃឃើញដូចនេះជនសង្ស័យក៏បានយកទូរសព្ទ័មកតំរង់អង់តែនពេលនោះជនរងគ្រោះក៏បានមកទ្រោបខ្លួនលើខ្នងរបស់ជនសង្ស័យហើយជនសង្ស័យបានយកដៃទៅស្ទាបប្រដាប់ភេទរបស់ជនរងគ្រោះធ្វើអោយជនរងគ្រោះមានអាការះឈឹចាប់។ក្រោយពេលជនសង្ស័យទៅបាត់ក្មេងស្រីរងគ្រោះក៏បានទៅនិយាយប្រាប់ម្តាយថា ជនសង្ស័យបានយកដៃមកស្ទាបប្រដាប់ភេទខ្លួន ។ដោយមានកំហឹងនឹងហួសចិត្តនូវទង្វើថោកទាបនេះទើបម្តាយរបស់ជនរងគ្រោះបានទូរសព្ទ័មកប្តឹង នគរបាលប៉ុស្តិ៍ភូមិធំ ។ ក្រោយទទួលដំណឹងនេះភ្លាមនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យមកសួរនាំ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកដៃទៅស្ទាបប្រដាប់ភេទរបស់ជនរងគ្រោះពិតប្រាកដមែន។ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី ។