ឃាតកររំលោភសម្លាប់អតីតសង្សារហើយប្លន់យកម៉តូនៅផ្ទះសំណាក់“មុនីកាចាប់ខ្លួនបានហើយ”

205

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការចាប់ខ្លួនជនសង្ស័យជាឃាតកររំលោភសម្លាប់ស្ត្រីម្នាក់ជាជនជាតិខ្មែរកាត់-វៀតណាមអតីតសង្សារនៅផ្ទះសំណាក់ “មុនីកា”ហើយប្លន់យកម៉ូតូត្រូវបានចាប់ខ្លួនហើយដែលស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។គួររំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យ និងជនរងគ្រោះជាអតីតសង្សារនឹងគ្នាបានចូលដេកផ្ទះសំណាក់”មុនីកា”  ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៤៦០ ស្ថិតក្នុងក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ហើយជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភសេពសន្ថ:នឹងរឹតកសម្លាប់សង្សារខ្លួនរួចក៏បានចុះពីបន្ទប់ផ្ទះសំណាក់យកម៉ូតូជិះចេញទៅបាត់។លុះល្ងាចបន្តិចអ្នកបោសសម្អាតបានឡើងទៅបោសសម្អាតបន្ទប់ក្បែរនោះឃើញទ្វារចំហក៏បានហៅសួរនារីរងគ្រោះតែមិនឮឆ្លើយហើយចូលទៅដាស់ទើបដឹងថានារីរងគ្រោះបានស្លាប់បាត់ទៅហើយក៏រត់ទៅប្រាប់ម្ចាស់ផ្ទះរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ពេលនេះសម្លាំងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំជនសង្ស័យ៕

Comments

comments