កំពត ៖ លោកឧត្តមសេនីយ៍ទោម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតមានប្រសាសន៍ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្ត សហការជាមួយលោកប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រែកចាក បានរកឃើញនិងបង្ក្រាបករណីចរាចរចែកចាយថ្នាំញៀនមួយករណីនៅចំណុចច្រកទ្វារអន្តរជាតិព្រែកចាកព្រំប្រទល់កម្ពុជានិងវៀតណាម។លោកស្នងការបន្តថាក្នុងនោះសមត្ថកិច្ចរកឃើញនិងដកហូតបានថ្នាំញៀនអ៊ិចស្តាស៊ីស ចំនួន ៩០១ គ្រាប់។លោកស្នងការបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់រកឃើញជនល្មើសដែលចរាចរជួញដូរគ្រឿងញៀននេះនៅឡើយគិតត្រឹមល្ងាចថ្ងៃដ៍ដែលហើយប្រតិបត្តិការស្រាវជ្រាវរកជនល្មើសកំពុងធ្វើយ៉ាងសកម្ម៕