ស្រុកស្អាង៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានចេញប្រតិបត្តិការណ៍ដើរល្បាតនឹងឃាត់ខ្លួនបានយុវជន2នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៩នឹង៤០នាទីនៅចំណុចចំការស្វាយ ស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ជនសង្ស័យចំនួន០២នាក់: ១-ឈ្មោះ ស៊្រុយ សុខហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ ភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មករសំណង់( ឃាត់ខ្លួន ) ២.ឈ្មោះ ឡាត់ ណាក់ ហៅទុយតាំង ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច-ដបទឹកសុទ្ឋចំនួន ១ ក្នុងនោះ មានទឹកកន្លះដប (ពណ៌ស)ចំនួន០១ ទុយយោ ជ័រ ពណ៌ក្រហមចំនួន០១ដោតជាប់និងដបទឹកសុទ្ឋ។ សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កំលាំងនគរបាល ប៉ុស្តិ៍ត្រើយស្លា ល្បាតក្នុងភូមិសាស្រ្ត បានជួប ឈ្មោះ ឡាត់ ណាក់ និងឈ្មោះ ស៊្រុយសុខហ៊ាង ដោយមានការសង្ស័យក៏បានធ្វើការត្រួតពិនិត្យឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់និងឧបករណ៍ប្រើប្រាស់(ជក់) មួយចំនួនទៀត រួចបានឃាត់ខ្លួនអ្នកទាំងពីរ រួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីប្រមូលផ្ដុំសំណុំរឿងតាមនីតិវិធី ។